• បើករថយន្តឡើងវ៉ាជែង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀ
    ដោយ admin  ថ្ងៃទី 2 August, 2021  ម៉ោង 11:55 | សន្តិសុខ​សង្គម

    (ខេត្តព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងរថយន្ត និងរថយន្ត ខណ:បើកបរវ៉ាជែង បញ្ច្រាសទិសដៅបុកគ្នា បណ្តាលឲ្យរងរបួសក្បាលស្រ្តីម្នាក់ កាលពីវេលាម៉ោង១៦និង៤០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ១១ ។

    រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-9099 ធ្វើដំណើរទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ អ៊ិត សើណារិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ (គ្មានរងរបួស) មានអ្នករួមដំណើរជាមួយឈ្មោះ ផាត់ រចនា ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធ បានរងរបួសក្បាល ។ ខណៈធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានពាក់ស្លាកលេខ ទិសដៅបញ្ច្រាសគ្នា បើកវ៉ាជែងបំពានគន្លងផ្លូវ បានបុកចំពីចំហៀងខាងស្តាំ និងរថយន្តរងការខូចខាត យ៉ាងដំណំផងដែរ ។ ចំណែកអ្នកបើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុ បានចុះគេចខ្លួនបាត់។

    ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares