• រថយន្តកូរ៉េបើកបុកគូថរថយន្តកុងតឺនរ័ អ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 28 July, 2021  ម៉ោង 11:23 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្តកូរ៉េមួយគ្រឿង ធ្វើដំណើរពីខេត្ដកំពងសោមមកក្រុងភ្នំពេញ បានបុកគូទរថយន្តកុងតឺន័រមួយគ្រឿង កំពុងឈប់ខូចនៅលើថ្នល់ បណ្ដាលឱ្យខូចខាតក្បាលរថយន្ត កៀបជាប់អ្នកបើកបរ និងអ្នករួមដំណើរដោយរងរបួសធ្ងន់។

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង០៥និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នៅត្រង់ចំណុចផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

    ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចខាងលើ ដើម្បីជួយបញ្ជូនជនរងគ្រោះទៅព្យាបាល ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares