• រថយន្តដឹកផ្លែឈើមួយគ្រឿង បើកកៀរថយន្តដឹកសំរាម ក្រឡាប់ផ្ងារជើងខ្លួនឯង
    ដោយ admin  ថ្ងៃទី 27 July, 2021  ម៉ោង 10:10 | សន្តិសុខ​សង្គម

    (ភ្នំពេញ) រថយន្តកូរ៉េធុនធំដឹកផ្លែឈើមួយគ្រឿង បើកបរទៅកៀរឡាន ដឹកសំរាមរបស់ក្រុមហ៊ុន 800 super កំពុងប្រមូលសំរាមតាមចិញ្ចើមផ្លូវបណ្ដាលឱ្យក្រឡាប់ខ្លួនឯង នៅវេលាម៉ោង០២និង២០នាទី រំលងអធ្រាត្រថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចក្បែរសាលាសង្កាត់ព្រែកលៀប តាមបណ្ដោយផ្លូវជាតិ លេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

    ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកសំរាមមួយគ្រឿងម៉ាក IZUZU ពណ៌បៃតង ជារថយន្តក្រុមហ៊ុន 800super ពាក់ស្លាកលេខរដ្ឋ 073-1029 ដែលបើកប្រមូលសំរាម តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ដោយក្នុងល្បឿនយឺតៗ និងមានកម្មករប្រមូលសំរាម ដើរតាមពីក្រោយរថយន្ត ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េធុនធំមួយគ្រឿងទៀតម៉ាក HINO ពណ៌ស ដឹកផ្លែឈើពាក់ស្លាកលេខភ្នំពេញ 3C-6661 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅស្របគ្នា ខណ:ពេលនោះរថយន្តដឹកផ្លែឈើ ក៏បានរេចង្កូតជ្រុលទៅខាងស្តាំ កៀររថយន្តដឹកសំរាម បណ្តាលឱ្យរថយន្តដឹកផ្លែឈើបែកកង់ក្រឡាប់ ខ្ទាតផ្លែឈើរាយប៉ាយពេញផ្លូវ ចំណែករថយន្តដឹកសំរាម បានរងការខូចខាត ប៉ុន្តែមិនបណ្ដាលឱ្យមាបមនុស្សរងរបួសនោះឡើយ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង រួចបញ្ជូនរថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares