• ជនជាតិចិន បើករថយន្តបុកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ
    ដោយ admin  ថ្ងៃទី 22 July, 2021  ម៉ោង 13:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តតូយ៉ូតាព្រូសបុកក្បាលរបាំងពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០១ យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសជនជាតិចិន សង្ស័យស្រវឹងស្រា បើករថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2AV-1182 ធ្វើដំណើរទិសដៅពីកើត ទៅលិចក្នុងល្បឿនលឿន បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលរបាំងពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ បែកម៉ាស៊ីនហូរប្រេង។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះទៅធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares