• រថយន្តសាំយ៉ុងដឹកផ្លែឈើ​ បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង
    ដោយ admin  ថ្ងៃទី 14 July, 2021  ម៉ោង 13:33 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តសាំយ៉ុងដឹកផ្លែឈើ ក្នុងល្បឿនលឿន បានរេចង្កូតបុក ក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង។ ករណីនៅវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ ៥២៨ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-9743 ដឹកផ្លែឈើ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុនេះ ទំនងជាងងុយដេក បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ អ្នកបើករថយន្តគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

    សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares