• អ្នកជិះម៉ូតូ​របួសស្រាល បុក​អ្នកជិះ​កង់ស្លាប់ បនបន្ទាប់ពីជិះបុកគ្នា
    ដោយ admin  ថ្ងៃទី 2 July, 2021  ម៉ោង 11:14 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង​)៖ ស្ត្រី​ជិះ​កង់​ម្នាក់​ស្លាប់ និង​អ្នកជិះ​ម៉ូតូ​បាន​រងរបួស បន្ទាប់ពីជិះបុកគ្នានៅលើ​ផ្លូវ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ត្រង់ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៤-៣៥ ស្ថិតក្នុង ភូមិ​ត្រពាំង​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១។

    ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឱ្យដឹងថា ម៉ូតូ​បង្កហេតុ​ម៉ាក​ហុងដា ១២៥CC ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​កំពង់ឆ្នាំង ១K-២៥៨២ បើកបរ​ដោយ​ឈ្មោះ ពេជ្រ ប៊ុន​ឈូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ ភូមិ​ទំនប់​ថ្មី ឃុំ​ជៀប ស្រុក​ទឹកផុស​។ ចំណែក​អ្នកជិះ​កង់​ឈ្មោះ ជៃ សុខា (​ហៅ​ផាន់​) ភេទ​ស្រី អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោយ​វត្ត ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares