• រថយន្ត​បើកលឿនកៀរ​ម៉ូតូដួលស្លាប់បុរស​មម្នាក់របួសស្រាល​ម្នាក់
    ដោយ admin  ថ្ងៃទី 22 June, 2021  ម៉ោង 08:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរស ២ នាក់ ជិះ​ម៉ូតូ​ឌុបគ្នាទៅ​ផឹក​កាហ្វេ ជា​អកុសល ត្រូវ​រថយន្តមិន​ស្គាល់​ម៉ាក បើកកៀរ​ម៉ូតូ​ដួលបណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់ទៀតរបួសស្រាល​កាលពី​វេលា​ម៉ោង ៥ ព្រឹកថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ ផ្លូវជាតិ​លេខ ៦​អា ( 6A ) ចំណុច​ក្បែរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​
    ​ប្រភពពនៅ​កន្លែងកើតហេតុ បាបាឱ្យដឹងថា បុរស ២​នាក់ បាន​បើក​ម៉ូតូឌុប​គ្នា ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី វីវ៉ា ពាក់​ស្លាក​លេខ ភ្នំពេញ 1L-3623 ជិះ​ចេញពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឡើងមក​ផ្លូវជាតិ លេខ​6A មានគោលបំណង​ទៅ​ផឹក​កាហ្វេ ពេលព្រឹក និយាយ​គ្នា​លេង ជាមួយ​មិត្ត​ភ​ក្កិ ឬ អ្នកធ្វើការងារ​ជាមួយ ខណៈ​មកដល់​មុខ ហាង​កាហ្វេស្រាប់​តែមាន​រថយន្ត មិន​ស្គាល់​ម៉ាក មួយគ្រឿង បើក​តាម​បណ្តោយ ផ្លូវជាតិ​លេខ​6A បើក​ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ក្នុង​ល្បឿន​លឿន បាន​កៀ​រម៉ូតូជាមួយ​កញ្ចក់ រថយន្ត ចំហៀង​ខាងស្តាំបណ្តាលឱ្យ​ម្ចាស់​ម៉ូតូ ដួល​បោក​ក្បាល ស្លាប់​ភ្លាមៗ និង​អ្នក​ដែល​រួម​ដំណើរ​ពីក្រោយ រងរបួស​ស្រាល ។ ចំណែក​រថយន្ត​វិញ បាន​បើក​រត់គេច ពី​កន្លែងកើតហេតុ បាត់ស្រមោល តែ​បន្សល់ទុក​កញ្ចក់​រថយន្ត មួយ​ចំហៀង នៅ​កន្លែងកើតហេតុ​។​

    ​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ចមូលដ្ឋានបានមក​ដល់​ចំណុចកើតហេតុ​រួច​បាន​ទំនាក់ ទំនង​ទៅ​ក្រុមគ្រួសារ សាច់ញាតិ មក​ទទួល​សព ។ ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច នឹង​តាម​ស្វែងរកដើម្បី​ចូលមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares