• បង្ក្រាបឧក្រិដ្ឋជនជនជាតិវៀតណាម-ចិនចំនួន ៦នាក់ ជួញដូរ កែច្នៃ វេចខ្ចប់ គ្រឿងញៀននាំចេញទៅវៀតណាម
    ដោយ admin  ថ្ងៃទី 1 June, 2021  ម៉ោង 10:21 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។

    ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជាអគ្គស្នងការនគរបាលជាតិ
    នៅថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងកហរុមស្រាវជ្រាវបង្ក្រាបដោយមានលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ, លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងខេត្តកណ្តាល តំណាងលោក លីវ ស្រេង និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប។

    ចំពោះលទ្ធផលនេះការបង្ក្រាបនេះ កម្លាំងជំនាញឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល, ខណ្ឌច្បារអំពៅ១កន្លែង និង៣កន្លែងនៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ មានជនជាតិវៀតណាម១នាក់ និងចិន៥នាក់។

    សម្ភារៈដែលសម្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀន៖
    ១- អិចស្តាស៊ី (MDMA) ទម្ងន់ជាង ៩៤ គីឡូក្រាម
    ២- មេតំហ្វេតាមីន (ICE) ទម្ងន់ជាង ៤២.៨៥ ក្រាម
    ៣- សារធាតុផ្សំ (P2P) ទម្ងន់ជាង ១០ គីឡូក្រាម។
    ៤- សម្ភារៈសំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ។
    ៥- រថយន្ត ២គ្រឿង។
    ៦- អាវុធខ្លី ២ដើម (ម៉ាក CF98-9 បង់២ គ្រាប់ចំនួន ១៥គ្រាប់ និងម៉ាក P0220 បង់២ និងគ្រាប់ចំនួន ៧គ្រាប់) ។
    ៧- អាវុធខ្លី (កែច្នៃ) ២ដើម
    ៨- ខ្នោះដៃ២គូ
    ៩- ទូរស័ព្ទដៃ២គ្រឿង។

    បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares