• ជនជាតិ​ចិន​បើករថយន្ត បុកម៉ូតូ​ពីមុខ បង្កឱ្យក្មេងស្រី​ម្នាក់​របួសធ្ងន់ និង​ម្នាក់ទៀត​ស្លាប់
    ដោយ admin  ថ្ងៃទី 30 May, 2021  ម៉ោង 08:29 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរស​ជនជាតិចិនម្នាក់ បានបើករថយន្ត​លឿន​ជ្រុល​ទៅបុក ម៉ូតូ​ចំ​ពីមុខ​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​បាន ខ្ទាតចូល​ក្រោម​រថយន្ត​បើក​អូស​បណ្តាល​ឲ្យ​ស្លាប់ ។ ចំណែក​តៃកុង​រថយន្ត បង្ក​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​ទ្រោម រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ។ ​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១​និង​៤០ នាទី​យប់ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១​។ ចំណុច​ឃាត់ខ្លួន​បាន នៅតាម​បណ្ដោយ​ផ្លូវ​១០៥ កែង​នឹង ផ្លូវ ៤៨៤ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

    ​សព​ជនរងគ្រោះ ឈ្មោះ អានិត អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្ន​ស្នាក់នៅ​ជិត កន្លែង​កើត​ហេ​ត​ក្នុង​ខណ្ឌចំការមន ។

    ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ ក្មេងស្រី ២​នាក់ ជិះ​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​ទឹកក្រូច លា​យស ពាក់​ផ្លាកលេខ ភ្នំពេញ 1GI 8052 ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ ៣៦០ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុងល្បឿនមធ្យម ។ ខណៈ មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក MG ពណ៌ ខ្មៅ​ពាក់​ផ្លាកលេខ 2BK- 1937 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ ១០៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល ទៅបុក ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ខ្ទាត​ចេញ​ពីមុខ​រថយន្ត​រង​របួសធ្ងន់ និង ម្នាក់ទៀត​អូស​ក្រោម​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

    ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​បាន​ទំនាក់ទំនង​ទៅខាង ជំនាញ​ក្រុង​ឲ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ខាង​កា​រិ​យា ល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការ​រាជធានី ភ្នំពេញ រង់ចាំ​ដោះស្រាយ​ ។ ចំណែក​សព​បានធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares