• អ្នកញៀនល្បែងភ្នាល់ជល់មាន់តាមអនឡា​ញចំនួន១៧នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូន​ទៅតុលាការ
    ដោយ admin  ថ្ងៃទី 3 May, 2021  ម៉ោង 11:08 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង​)៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងុំក្រោយពីទទួលបញ្ជាឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​ បានចាត់តាំ ងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋានចូលរួម និងអនុវត្តការឃាត់ខ្លួន និងនាំខ្លួនអ្នកប្រព្រឹត្តិល្បែង​ស៊ីសង(ភ្នាល់ជល់មាន់តាមអនឡាញ)ចំនួនម១៧នាក់ នៅទីតាំងស្ថិតនៅ ភូមិចំការសំរោង២​ សង្កាត់​ចំ​ការសំរោង​ ក្រុងបាត់ដំបង កាលពីថ្ងៃទី ០២ ខែឧសភា​ ឆ្នាំ ២០២១ នេះ។

    នៅក្នុងប្រតិបត្តិការចុះឃាត់ខ្លួនអ្នកលេងល្បែងខាងលើនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
    -​ទូរទស្សន៍​ LCD ម៉ាក​ Samsung ពណ៌​ខ្មៅ​ ០១​ គ្រឿង​
    -​ឧបករណ៍​ផ្ទុក​ទិន្នន័យ​កាមេរ៉ា​សុវត្ថិភាព​០២​គ្រឿង​
    -​រថយន្ត​ ចំនួន​ ០១​ គ្រឿង​
    -​ម៉ូតូ​ ចំនួន​ ០៥​ គ្រឿង​
    -​តុ​ ចំនួន​ ០២​
    -​កៅអី​ មួយ​ចំនួន​
    -​កង្ហារ​ ០១​ គ្រឿង

    ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់​មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំ​ណុំរឿងដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕ (រូបភាពនគរបាល/Lay )By kosal!០៣/ឧសភា​/២០២១

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares