• លោកឃួង ស្រេងថា៖ ការកាន់​រំពាត់ដេញពលរដ្ឋឱ្យចូលផ្ទះ មិនមែនជាការប្រើហិង្សានោះទេ
    ដោយ admin  ថ្ងៃទី 21 April, 2021  ម៉ោង 15:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី ២១ ខែមេសានេះថា ការកាន់រំពាត់របស់​កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឱ្យចូលផ្ទះ ដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ មិនមែនជាការប្រើអំពើហិង្សានោះទេ ប៉ុន្តែបើនៅតែមិនស្តាប់ ត្រូវឃាត់ខ្លួន និងផាកពិន័យតាមច្បាប់។

    លោកឃួង ស្រេងបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋនៅតែមិនស្ដាប់អាជ្ញាធរណែនាំ ត្រូវឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ពិសេសចាប់ផាកពិន័យតាមច្បាប់កំណត់តែម្ដង។

    ការបញ្ជាក់ របស់លោកឃួង ស្រេង ធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ចបានកាន់រំពាត់ ដើរគំរាម​ប្រជាពលរដ្ឋ ដែលនៅតែបន្ដដើរចេញក្រៅផ្ទះមិនស្ដាប់ នឹងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងដាក់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

    លោកឃួង ស្រេង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម សូមកុំចាកចេញពីផ្ទះរបស់ខ្លួន ឬចេញដំណើរពីផ្ទះមួយទៅផ្ទះមួយ ឬជួបជុំផឹកស៊ី ដែលមិនអាចកាត់ផ្តាច់ជំងឺកូវីដ១៩បាន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares