• ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ពីកញ្ញា ផង់ សុភី មានកូវីដ-១៩ មានតួនាទីជាជំនួយការ លោក ម៉ៅ អាយុទ្ធ ! ចែករំលែក៖
    ដោយ admin  ថ្ងៃទី 21 April, 2021  ម៉ោង 14:49 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ បានបង្ហាញថា នៅបញ្ជីលេខរៀងទី២៥៨ – មានឈ្មោះ កញ្ញ ផង់ សុភី នៅក្រសួងព័ត៌មាន។

    ក្រសួងព័ត៌មាន សូមបំភ្លឺជូន លោក លោកស្រី មន្ត្រីរាជការ អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជន ជ្រាបថា កញ្ញា ផង់ សុភី ជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន មានតួនាទីជាជំនួយការ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលជាជីតារបស់ខ្លួន។ នៅក្នុងពេលដែល លោក ម៉ៅ អាយុទ្ធ បានសុំអវត្តមានពី ក្រសួងព័ត៌មានចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដើម្បីរៀបចំដឹកនាំរឿងភាពយន្តនោះ កញ្ញ ផង់ សុភី មិនមាន វត្តមាននៅក្រសួងព័ត៌មានឡើយ។ ហើយនៅក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ក្រសួងព័ត៌មាន កញ្ញា ផង់ សុភី បានមកក្រសួងព័ត៌មានចំនួន ២លើក គឺនៅថ្ងៃទី១ និងទី៥ ខែមេសា ឆ្នាំ ២០២១ ប៉ុន្តែមិនបានចូលតំបន់រៀបចំចាក់វ៉ាក់សាំងទេ ដោយក្រុមការងារប្រាប់គាត់ថាមានបញ្ហាបច្ចេកទេស ដូច្នេះគាត់មិនមានឈ្មោះក្នុងបញ្ជីចាក់វ៉ាក់សាំងនៅថ្ងៃនោះឡើយ ក្រោយមកទៀតគាត់ក៏មិនបានមក ក្រសួងព័ត៌មានដែរ។

    នៅថ្ងៃដែល កញ្ញា ផង់ សុភី មកក្រសួងព័ត៌មានជួបជាមួយក្រុមការងារ គឺបានអនុវត្តវិធានការ សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតបុគ្គល បានត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្តី ក្រសួងព័ត៌មានបានជូនដំណឹងដល់មន្ត្រីរាជការក្នុងក្រសួង ដែលអាច មានពាក់ព័ន្ធក្រៅផ្លូវការជាមួយសាមីខ្លួនឱ្យតាមដានសុខភាពខ្លួន និងក្នុងករណីមានអាការៈសង្ស័យត្រូវ ទៅសុំធ្វើតេស្តដោយមិនប្រហែសឡើយ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី មន្ត្រីរាជការ អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares