• ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាព ផឹកស៊ីមានគ្នាច្រើន ក្រោយពីមានការចែករំលែកលើបណ្ដាញសង្គមយ៉ាងច្រើន សាមីខ្លួនរត់ទៅសារភាពនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ
    ដោយ admin  ថ្ងៃទី 19 April, 2021  ម៉ោង 07:07 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ) ៖ យកតាមគេហទំព័ររបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ឈ្មោះ (គឹម កញ្ញា) ភេទស្រី អាយុ ៣៦ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជសម្ចាស់គណនីហ្វេសបបុក ឈ្មោះ (Kanha Kim) ដែលបានបង្ហោះរូបភាព ផឹកស៊ី ដែលមានគ្នាច្រើន ជាច្រើនសន្លឹកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ភ្ជាប់នឹងខ្លឹមសារថា ៖ “អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួប ជូនចំពោះពួកពូកែផ្តល់ព័ត៌មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម” ។

    សារខាងលើនេះមានអ្នកចែករំលែករូបភាព ជាច្រើន បន្ទាប់មកសាម៉ីខ្លួនបាន មកសារភាព និងធ្វើការសុំទោសនៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ (ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា ) ដើម្បីប្រាប់អំពីមូលហេតុដែលខ្លួនបានប្រព្រឹត្ត ។

    ក្រោយពីបានសាកសួរបានឱ្យដឹងថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពី ខែធ្នូ ឆ្នាំ២០២០ ម៉្លេះដោយមានទំនាស់ជាមួយបងប្អូនអ្នកជិតខាងទើបយក រូបនោះមកផុស សារជាថ្មី ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង មិនគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ។ ហើយបើតាមការស្រាវរបស់ការិយាល័យជំនាញរកឃើញថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពដែលបានបង្ហោះក្នុង ខែធ្នូ ឆ្នាំ២០២០ ពិតប្រាកដមែន ។

    ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឱ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់ការបង្ហោះរូបភាពតទៅទៀត និងឱ្យមន្ត្រីជំនាញធ្វើការគ្រប់គ្រងតាមដានបន្តទៅទៀត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares