• ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៤នាក់ថែមទៀត ខណៈអ្នកជំងឺ៦៨នាក់ជាសះស្បើយ
    ដោយ admin  ថ្ងៃទី 4 April, 2021  ម៉ោង 10:05 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៤នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៦៨នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញតឲ្យចេញពីមន្ទីរពេទ្យ។

    ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៤៤នាក់ មានម្នាក់ជាស្ត្រីជនជាតិប៉ាគីស្ថាន បានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ និង ៤៣នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ២៥នាក់ ខេត្តព្រះសីហនុ១៧នាក់ និងស្វាយរៀងម្នាក់។ អ្នកឆ្លងទាំង៤៣នាក់ គឺសុទ្ធសឹងជាជនជាតិខ្មែរ។

    ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៦៨នាក់វិញ គឺមានម្នាក់ជាករណីនាំចូល និង៦៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២១៥៩នាក់, អ្នកជាសះស្បើយចំនួន ១៦៥៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០១២នាក់, អ្នកស្លាប់ចំនួន ១៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares