• ក្មេងប្រុសអាយុ១០ឆ្នាំ ត្រូវឃាតកសម្លាប់បោះចោលក្នុងព្រៃ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត!
    ដោយ admin  ថ្ងៃទី 3 April, 2021  ម៉ោង 13:45 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្មេងប្រុសអាយុ១០ឆ្នាំ បាត់ពីផ្ទះចំនួន២ថ្ងៃ
    កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច
    ក្មេងនេះមិនបានត្រឡប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់ង ឪពុកម្តាយ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ។ ដោយមានសាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ ក្មេងប្រុសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា ប៊ុនហេង រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

    នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយត្រូវបានរកឃើញនៅក្នុងគម្ភព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាល ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត ដើម្បីពិនិត្យស្រាវជ្រាវ។

    បន្ទាប់មកនគរបាល នៃការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុរកឃើញ ស្បែក០១គូ (របស់កុមារារងគ្រោះ) និងសពកុមារារងគ្រោះឃើញស្នាមរហែក សន្ទះអញ្ចាញធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២)។

    បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនឃាតកមកផ្ដន្ទាទោសតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares