• ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩នាក់ ខណៈអ្នកជំងឺចំនួន ៣៤នាក់ជាសះស្បើយ ​​​​
    ដោយ admin  ថ្ងៃទី 26 March, 2021  ម៉ោង 09:39 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ២៧នាក់ និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

    អ្នកឆ្លងកូវីដ១៩ ទាំង ២៩នាក់នោះ មាន ២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន មកដល់កម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ និង២៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង សហគមន៍២០កុម្ភៈ ដែលរួមមាន៖ ជនជាតិចិនចំនួន ៤នាក់, ជនជាតិខ្មែរ ២០នាក់, ជនជាំតិអាមេរិក ២នាក់ និងជនជាតិនីហ្សេរីយ៉ា១នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកោះកុង។

    ចំណែកអ្នកជាសះស្បើយទាំង ៣៤នាក់វិញ គឺមានម្នាក់ជាស្រីជនជាតិឥណ្ឌូនេស៊ី អាយុ២៨ឆ្នាំ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ និង៣៣នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ រួមមានជនជាតិចិន១១នាក់, ជនជាតិខ្មែរ ១៩នាក់, ជនជាតិវៀតណាម ២នាក់ និងជនជាតិកូរ៉េម្នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

    សូមជម្រាបថា គិតត្រឹមម៉ោង ៧ និង០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares