• ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៧នាក់, អ្នកជំងឺជាសះស្បើយចំនួន ១៩នាក់
    ដោយ admin  ថ្ងៃទី 19 March, 2021  ម៉ោង 08:31 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៧នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង ព្រឹត្តិការណ៍២០កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

    ករណីវិជ្ជមានកូវីដថ្មី ៣៧នាក់នេះ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុចំនួន ៣នាក់ និងខេត្តកណ្តាល ១នាក់។ ដោយឡែកករណីជាសះស្បើយចំនួន១៩នាក់ រួមមាន នៅខេត្តព្រះសីហនុ៧នាក់ និងរាជធានីភ្នំពេញចំនួន១២ នាក់។

    សូមជម្រាបថា គិតត្រឹមម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares