• ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៦នាក់ និងអ្នកជាសះស្បើយចំនួន ៥៨នាក់
    ដោយ admin  ថ្ងៃទី 18 March, 2021  ម៉ោង 10:43 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង ព្រឹត្តិការណ៍២០កុម្ភៈ ខណៈអ្នកជំងឺចំនួន ៥៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

    អ្នកជំងឺទាំង ៣៦នាក់នោះរួមមាន៖ ម្នាក់ជាស្ត្រីជនជាតិហ្វីលីពីន បានធ្វើដំណើរមកពីប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ និង៣៥នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ ព្រឹត្តិការណ៍២០កុម្ភៈ ដែលមានជនជាតិខ្មែរចំនួន #២៣នាក់, ជនជាតិវៀតណាមចំនួន #៩នាក់, ជនជាតិចិន #២នាក់ និងជនជាតិអាមេរិក #១នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

    ចំណែនអ្នកជាសះស្បើយទាំង ៥៨នាក់ វិញ រួមមាន៖ ជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៉ី ចំនួន ៤នាក់ ដែលជាអ្នកដំណើរមកពីក្រៅប្រទេស និង ៥៤នាក់ ជាអ្នកជំងឺឆ្លងក្នុងសហគមន៍នៃ ព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះមានជនជាតិខ្មែរ ចំនួន ១២នាក់, ជនជាតិចិនចំនួន ៣៥នាក់, ជនជាតិវៀតណាម ៥នាក់, ជនជាតិកូរ៉េម្នាក់ និងជនជាតិឥណ្ឌូនេស៉ីម្នាក់។

    សូមរំឭកថា គិតត្រឹមម៉ោង៧ និង០០នាទី ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៨៩៨នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៤០នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares