• សម្តេច​តេ​ជោ​ស្នើ​ប្រមុខរដ្ឋស្តីទី​បញ្ច​ប់ប​គោរមងារ​ឧកញ៉ា​ពី​ឧកញ៉ា ដួង ឆាយ
    ដោយ admin  ថ្ងៃទី 17 March, 2021  ម៉ោង 09:06 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ១៦ ខែមីនា​ឆ្នាំ​២០២១​ បានធ្វើ​លិខិតស្នើ​សុំ​ទៅ​សម្ដេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​ដោយ​ស្នើសុំ​បញ្ចប់​គោរមងារ​ឧកញ៉ា​ពី​ឧកញ៉ា ដួង ឆាយ ។

    នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១៧ ខែមីនា​នេះ​។​

    សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា “​ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​រាជានុញ្ញាត​ទូលថ្វាយ​ព្រះករុណា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តា​ជ្រាបថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​សំណើ​លេខ ២១០ លស ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ មក​ទូលព្រះបង្គំជាខ្ញុំ ដើម្បី​ស្នើសុំ​បញ្ចប់​គោរមងារ ឧកញ៉ា ពី​ឧកញ៉ា ឌួង ឆាយ​។​

    ​អាស្រ័យ​ដូច​បាន​ក្រាបបង្គំ​ទូលថ្វាយ​ខាងលើ សូម​ព្រះករុណា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តាប្រោស​ប្រទាន​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ ដោយ​ព្រះរាជហឫទ័យ​អនុគ្រោះ​”​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares