• នៅយប់នេះអាជ្ញាធរខណ្ឌឫស្សីកែវរកឃើញស្ត្រីម្នាក់សេចក្តីអ្នកមានវិជ្ជមានកូវីត១៩
    ដោយ admin  ថ្ងៃទី 14 March, 2021  ម៉ោង 18:01 | សន្តិសុខ​សង្គម

    (ខណ្ឌឫស្សីកែវ)៖ វេលាម៉ោង២០ និង០០នាទីនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញ អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ជាស្ត្រី អាយុ ២៥ឆ្នាំ មានទីតាំងនៅផ្ទះជួលគ្មានលេខ ផ្លូវ ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

    អ្នកជំងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ។ រីឯអ្នកដែលពាក់ព័ន្ធមានចំនួន ០៣នាក់ តម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងផ្ទះជួលនោះ ព្រមទាំងត្រៀមយកសំណាកនៅព្រឹកថ្ងៃស្អែក ជាចុងក្រោយ។ អាជ្ញាធរ បានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares