• ក្រុមគ្រូពេទ្យជំនាញ​ ចុះយក “អ្នកវិជ្ជមានជំងឺកូវីដ-១៩” ម្នាក់ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី​ នៅសង្កាត់ព្រែកប្រា
    ដោយ admin  ថ្ងៃទី 14 March, 2021  ម៉ោង 13:36 | សន្តិសុខ​សង្គម

    (ខណ្ឌច្បារអំពៅ)៖ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ​ បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅ ចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី ស្នាក់នៅផ្ទះលេខA១២ ផ្លូវប្រឡាយព្រែកបារាំង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

    លោក ហ៊ត គឹមនី​ អភិបាលរងខណ្ឌច្បារអំពៅ បានឱ្យដឹងថា បច្ចុប្បន្ន​ករណីឆ្លងលឿនណាស់ សូមបងប្អូនបើមិនចាំបាច់កុំចេញក្រៅផ្ទះ នៅក្នុងផ្ទះឈ្នះកូវីដ-១៩ ! ក្នុងកាលៈទេសៈនេះកុំធ្វេសប្រហែសអោយសោះជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តវិធានការ (៣ការពារ ៣កុំ) ឲ្យ​បានជាប់ជាប្រចាំ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares