• ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់នៅរសៀលថ្ងៃទី ១៤មីនា នេះ អំឡុង​​ធ្វើចត្តាឡីស័កនៅ​ខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 14 March, 2021  ម៉ោង 12:53 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង១៣ និង៤៣នាទីរសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២១​នេះ ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ដោយសារជំងឺរលាកលំពែក និងជំងឺសួតរ៉ាំរ៉ៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់​រដ្ឋបាល​ខេត្តព្រះសីហនុប៉ុន្មានាទីមុននេះ។

    សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា បុរសជនជាតិ​ចិន​រូបនោះមាន​ឈ្មោះ Rao Shaoxing អាយុ ២៧ឆ្នាំ បាន​ធ្វើ​ដំណើរមក​កាន់​ប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០តាមច្រកអាកាសយានដ្ឋានខេត្តព្រះសីហនុ។ ហើយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើចត្តាឡីស័កនៅបន្ទប់លេខ ៩១៨ ក្នុងអគារស្នាក់នៅរួម​របស់​បុគ្គលិកកាស៊ីណូមួយ​កន្លែងស្ថិតនៅ​ក្នុង​ភូមិ២ សង្កាតើលេខ៤ ក្រុង​ព្រះសីហនុ ។

    នៅនៅវេលាម៉ោង ២០ និង៤២ នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ បុរសរូបនោះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសីហនុ។ ដោយពិនិត្យ​ឃើញ​ថា បុរសរូបនេះមាន​អការធ្ងន់ធ្ងរ ក្រុម​គ្រួពេទ្យ​បាន​រៀបចំបែបបទ​បញ្ជូន​​មករាជធានី​ភ្នំពេញ ប៉ុន្តែដោយសារ​ស្ថានភាពខ្សោយ​​បុរសរូបនេះ​បានទទួ​លមរណៈភាព​នៅ​មន្ទីរបង្អែកពេទ្យ​ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៣ និង ៤៣នាទីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១៕

    អានពិស្តារ៖

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares