• រថយន្ត​ដឹក​កម្មករ​រោងចក្រ បាន​ក្រឡាប់​ផ្ងារជើង មាន​អ្នករងរបួស​ធ្ងន់​ស្រាលចំនួន ៤៤នាក់​
    ដោយ admin  ថ្ងៃទី 12 March, 2021  ម៉ោង 07:47 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ រថយន្ត​ដឹក​កម្មករ កម្មការិនី រោងចក្រ បាន​ក្រឡាប់​ផ្ងារជើង បណ្ដាលឱ្យមាន​អ្នករងរបួស ធ្ងន់​ស្រាល ចំនួន ៤៤ នាក់ នៅវេលា​ម៉ោង ៦ និង​ ៣៥ ​នាទី ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៧- ១៥៨ ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។

    សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ រថយន្ត​ដឹក​កម្មករ និយោជិត ​គេច​រថយន្ត​មួយ​ផ្សេងទៀត​ ពី​ខាងមុខ ​ក៏បាន​រេ​ចង្កូត​ក្រឡាប់​ ទៅខាង​ឆ្វេង​ផ្លូវ និង​បាន​បោក​ជាមួយនឹង​ដើមឈើ​ ដោយមានកម្មករ​ជិះ​លើ​រថយន្ដ​សរុប ៥៥​នាក់ ដែល​បណបណ្តាឱ្យកម្មករ​រងរបួស ​ចំនួន ៤៤​នាក់ ស្រី ៤០​នាក់ ប្រុស៤​នាក់ (​របួសធ្ងន់ ៤​នាក់ ស្រី ៣​នាក់​)។

    សមត្ថកិច្ចបានដឹកយកទៅសង្គ្រោះនៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ ចំនួន​៣៣​នាក់ មន្ទីរ​ព្យាបាល​ពន្លឺ​បូព៌ា ចំនួន​១១​នាក់ និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ ខេត្តស្វាយរៀង ចំនួន ៤​នាក់ (​របួរបួសធ្ងន)៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares