• យុវជនម្នាក់ នាំនារីរកស៊ីផ្លូវភេទ ចូលផ្ទះសំណាក់ មិនទាន់បានអីៗផង ស្រាប់តែនាងបោកយកទូរស័ព្ទគេចខ្លួនបាត់ ក៏រត់ទៅប្តឹងសមត្ថកិច្ច
    ដោយ admin  ថ្ងៃទី 4 March, 2021  ម៉ោង 02:02 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ បានចចារថ្ងៃត្រូវរូវគ្នាជាមួយនារីរកស៊ីផ្លូវភេទម្នាក់ ក្នុងតម្លៃ១៥ដុល្លារ រួចក៏នាំទៅផ្ទះសំណាក់មួយកន្លែង មិនទាន់ទាំងបានអីផង នាងបានទារលុយមុន ខណ:ដែលជនរងគ្រោះរូបនេះ ចូលបន្ទប់ទឹកដើម្បីងូតទឹក ក៏លួចយកទូរស័ព្ទម៉ាក HAUWEI ១គ្រឿង ដោយបានប្រើល្បិចប្រាប់ថា ខ្ចីចុះទៅទិញស្រោម អនាម័យមួយភ្លែត ស្រាប់តែនាងគេចខ្លួនបាត់ ចេញពីផ្ទះសំណាក់យីហោ បេ៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចស្វែងរកមុខនារីជាជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ សំណាងហើយបុរសរូបនេះក្រោយពីដឹងថាខ្លួនពាក់ព័ន្ធនឹងករណីប្រព្រឹត្តពេស្យាចារ ហើយមិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares