• ធ្លាប់ជាប់គុកពីរដងរយៈពេល១២ឆ្នាំ ពីបទលួច ចេញមកវិញមិនរាងចាល គាស់ផ្ទះគេលួចម៉ូតូម១គ្រឿងទៀត
    ដោយ admin  ថ្ងៃទី 3 March, 2021  ម៉ោង 02:41 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ បុរសម្នាក់ ធ្លាប់ជាប់គុក២ដងមកហើយរយៈពេល១២ឆ្នាំ ពីបទលួច លុះចេញមកវិញមិនរាងចាល បានធ្វើសកម្មភាព គាស់លួស សំណាញ់ដែកលួចទ្រព្យសម្បត្តិគេម្តងទៀត ហើយត្រូវសមត្ថកិច្ចក្របួចជាប់កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

    សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ កម្លាំងសមត្ថកិច្ចបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន ធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាសង្ស័យឈ្មោះ កែវ ឈឺ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកហើយ ពីបទលួច។

    ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា
    ខ្លួនបានលួចម៉ូតូ១គ្រឿងម៉ាក HONDA C-125 ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G7224 ដែលជយកមកលាក់ទុក នៅក្នុងព្រៃក្បែរថ្នល់រទេះភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន ។

    សមត្ថកិច្ច បានកសាងសុំណុំរឿង ចាត់ការតាមនីតីវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares