• រថយន្តកុងតឺន័របេីកបុករថយន្តព្រូសធ្លាក់ចូលប្រឡាយទឹក
    ដោយ admin  ថ្ងៃទី 2 March, 2021  ម៉ោង 02:41 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖​ រថយន្តកុងតឺន័រ ប្រភេទសណ្ដោង មួយគ្រឿងកំពុងបេីកបរតាមដងផ្លូវស្រាប់តែរេចង្កូតនៅផ្នែកខាងឆ្វេងចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តព្រូសបណ្តាលឱ្យធ្លាក់ចូលប្រឡាយទឹក។ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២១​ នៅផ្លូវបេតុងវត្តព្រៃស្ពឺ​ ក្នុងភូមិស្រែជម្រៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

    សមត្ថកិច្ចបានឱ្យដឹងថា​ រថយន្តម៉ាកព្រូស ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ-6638 បើកតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌សឆ្នូតក្រហម​ ពាក់ស្លាកលេខភ្នំពេញ​3C-4451​ បើកបញ្ច្រាសទិសគ្នាហេីយបានដាច់រ៉ូទីលចង្កូតក៏រេមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យរថយន្តព្រូសធ្លាក់ចូលប្រឡាយរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

    ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុដោយភាគីខាងរថយន្តកុងតឺន័រព្រមទទួលកំហុសក៏ចេញថ្លៃជួសជុលទៅឱ្យភាគីរថយន្តព្រូសដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares