• រថយន្តបែនបើកលឿន ជ្រុលទៅបុកពីក្រោយរថយន្ត សណ្តោងពោងស៊ីម៉ងត៍ រួចរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយ
    ដោយ admin  ថ្ងៃទី 1 March, 2021  ម៉ោង 06:33 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បើករថយន្តដឹកថ្មខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកគូទរថយន្តប្រភេទសណ្ដោងដឹកស៊ីម៉ង់ត៍ កំពុងចតនៅលើចិញ្ចឹមថ្នល់ចំពេញទំហឹងបណ្តាលឱ្យឲ្យរងរបួសធ្ងន់ ២នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ចំណុចភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ អូសសណ្តោងពោងស៊ីម៉ងត៍ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-8556 ឈប់ចតតាមចិញ្ចើមផ្លូវទិសពីត្បូងទៅជើង ម្ចាស់អ្នកបើកបរដេក ក្នុងកាប៊ីន, លុះនៅវេលាម៉ោងខាងលើ រថយន្តប្រភេទយីឌុប បែនដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3040 ជិះគ្នា២នាក់ ប្រុសម្នាក់ស្រីម្នាក់ បើកបរល្បឿន ពីត្បូងទៅជើងស្របទិសគ្នា ដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តដឹកស៊ីម៉ងត៍ ហើយរេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ កៀបបុរសអ្នកបើកបរ ក្នុងកាប៊ីន។ ចំណែកស្ត្រីម្នាក់រួមដំណើរជាមួយ រងរបួសធ្ងន់ ទាញចេញបានមុន ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

    ក្រោយពីកើតហេតុនោះ សមត្ថកិច្ចទំនាក់ទំនងទៅអង្គភាពជំនាញរុករក និងសង្គ្រោះ៧១១ កងពល តូចលេខ៧០ ប្រដាប់ដោយរថយន្ត សម្ភារ: ឧបករណ៍កាត់វះ កាប៊ីនរថយន្ត ដើម្បីយកអ្នកបើកបរចេញ ។

    អ្នកបើកបរខាងរថយន្តសណ្តោងពោងស៊ីម៉ងត៍ ចុះគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares