• បើករថយន្តកាមរីបាឡែនលឿនបត់ឆ្វេងឆ្លងថ្នល់ បុកនឹងរថយន្តធុនធ្ងន់បើកបញ្ច្រាសទិស
    ដោយ admin  ថ្ងៃទី 27 February, 2021  ម៉ោង 00:05 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ម្នាក់បើករថយន្តបាឡែន បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយនឹងរថយន្តធុនធ្ងន់កំពុងបើកបញ្ចាស់ទិស ពេញទំហឹងបណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ហើយអ្នកបើកបរបានរងរបួស។
    ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចមុខស្រាបៀរកម្ពុជា តាមបណ្តោយផ្លូវ២១៧ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដកាមរីបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-0187 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ ២១៧ ទិសដៅពីជើងទៅត្បូង លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏បត់ឆ្វេងដៃមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំ១គ្រឿងទៀតម៉ាក FUSO ក្បាលពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 3F-2025 បើកបរដោយបុរសម្នាក់ ទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ ភ្លាមៗនោះដែរគេឃើញ ម្ចាស់រថយន្តកាមរីបាឡែន បានរងរបួសចេញពីរថយន្ត ហើយទៅរកកន្លែងព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង ។ ដោយឡែកម្ចាស់រថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

    ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែង យកវត្ថុតាងទៅរក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares