• បើករថយន្តលឿនពេករេចង្កូតចូលចំណែកផ្លូវម្ខាងទៀត បុកនឹងរថយន្តបញ្ច្រាសទិសចំពេញទំហឹង
    ដោយ admin  ថ្ងៃទី 25 February, 2021  ម៉ោង 02:45 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្ន វេរចង្កូតចូលទៅកន្លងផ្លូវម្ខាងទៀតបានបុកជាមួយនឹងរថយន្តកំពុងបើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឱ្យអ្នកបើកបរស្លាប់នៅឯមន្ទីរពេទ្យ និងស្ត្រីអ្នករួមដំណើរម្នាក់បាក់ជើង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២១ ចំណុចលេីកំណាត់ផ្លូវជាតិលេខ៤ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ(២៣-២៤)។

    តាមប្រភពមន្ត្រីនគរបាលបានឱ្យដឹងថា រថយន្ដ០១គ្រឿង ម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ព្រះសុីហនុ ២C -៤៥៣៦ អ្នកបើកបរឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៦៥ ឆ្នាំ (របួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ) មានទីលំនៅ ភូមិ១ សង្កាត់១ ខ័ណ្ឌព្រះសីហនុ ខេត្តព្រះសីហនុ រួមដំណើរមានឈ្មោះស៊ូ មុីនាង ភេទស្រី អាយុ១៨ឆ្នាំមាន ទីលំនៅខេត្តព្រះសុីហនុជាមួយគ្នា (របួសបាក់ជើង)

    ប្រភពដដែលរថយន្ដបើកបរមកពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញ កំពង់ស្ពឺ) លុះដល់ចំណុចកេីតហេតុខាងលេី រថយន្ដម៉ាស្ដា បានជ្រុលចង្កូតចូលគន្លងផ្លូវ យានម្ខាងទៀត បានបុកចំពីមុខរថយន្ដ ១គ្រឿងម៉ាកដេវ៉ូ សណ្ដោងរឺម៉កបែន ពណ៌ត្រេអុី ពាក់ស្លាកលេខ ខម0២-៤-២៤០៩ កំពុងបើកបញ្ច្រាសទិសគ្នាបេីកបរដោយឈ្មោះ ជីម វេងភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅឃំុរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្គាល់ឈ្មោះតាមអ្នកបើបរដូចគ្នារត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់ )។

    សមត្ថកិច្ចជំនាញបានការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ដម៉ាកមាស្ដា បើកបដាយខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្ដាំ។ ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វេីការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares