• មនុស្ស១០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយ​ចាកចេញពីភ្នំពេញតាមឡានឈ្នួល ត្រូវ​អាជ្ញាធរខេត្តកំពង់ឆ្នាំង តាមយកទាំងយប់​ ដេីម្បីនាំមកធ្វើចត្តាឡីស័ក
    ដោយ admin  ថ្ងៃទី 24 February, 2021  ម៉ោង 18:38 | សន្តិសុខ​សង្គម

    (ខេត្ត​កំពង់ឆ្នាំង)៖ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះថា៖​ ក្រុមការងារអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញដំណើរតាមសាឡាង ដើម្បីតាមយកមនុស្សចំនួន ១០នាក់ពីស្រុកកំពង់លែង ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ មកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីរាជធានីភ្នំពេញតាមរថយន្តឈ្នួលត្រឡវ់មកលំនៅដ្ឋាន ហើយដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។

    ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ បញ្ជាក់ថា ក្រុមការងារបាននាំយកមនុស្សចំនួន ១០នាក់ គឺយកពួកគាត់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុស ហើយក្រុមគ្រូពេទ្យក៏កំពុងធ្វើតេស្តពួកគាត់រកកូវីដ១៩ ផងដែរ។​ ក្រោយពីយកសំណាកបញ្ជូនទៅភ្នំពេញលទ្ធផលយើងរង់ចាំបន្តទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ គឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមាន ឬអវិជ្ជមានកូវីដ–១៩ នោះទេ ដោយគ្រាន់តែគាត់មានពាក់ព័ន្ធ នឹងទីតាំងក្នុងបញ្ជី២០កុម្ភៈ។

    ជាមួយគ្នានេះ​ លោក ប្រាក់ វ៉ុន ក៏បានអំពាវនាវចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងទីទាំង ៦៣កន្លែង សូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យជំងឺកូវីដ រាលដាលចូលក្នុងសហគមន៍៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares