• រថយន្តដឹកឥដ្ឋមួយគ្រឿងបើកចុះចំណោតដាច់ហ្វ្រាំងក្រឡាប់ស្លាប់ថៅកែ អ្នកបើករបួសធ្ងន់
    ដោយ admin  ថ្ងៃទី 18 February, 2021  ម៉ោង 08:19 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបើកចុះចំណោតសង្ស័យដាច់ហ្វ្រាំងបណ្តាលឱ្យក្រឡាប់ស្លាប់មនុស្សប្រុស១នាក់ និងរបួសធ្ងន់១នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង១៥ នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ នេះ នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បណ្តាលឲ្យ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។

    រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ៥ តោន ធ្វើដំណើរពីភ្នំពេញទៅកោះកុង បើកបរដោយ ឈ្មោះ ស៊ឹម កប ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា ( ស្លាប់ ) ។

    ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ។ ចំណែកឯសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចកំពុងទំនាក់ទំនងរកសាច់ញ្ញាតិ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares