• បើករថយន្តម៉ាកសឺដេស បុករបាំងថ្មក្រឡាប់អូសជាច្រើនម៉ែត្របែកផ្កាភ្លើង បណ្ដាលឲ្យឆាបឆេះ
    ដោយ admin  ថ្ងៃទី 14 February, 2021  ម៉ោង 01:53 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅវេលាកណ្ដាលអាធ្រាត្រ មនុស្សប្រុសស្រី ៦ នាក់ជិះក្នុងរថយន្តមែសឺដេស១គ្រឿង បើកបរបោះពួយយ៉ាងលឿន ខណៈដល់ផ្លូវកោងបានបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡប់បែកផ្កាភ្លើងឆេះខូចខាតទាំងស្រុងខូចខាតទាំងស្រុង។ ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១និង២៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវR5 កែងនិងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តស៊េរីទំនើបម៉ាកសឺដេស១គ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរប្រុសស្រី៦នាក់ ធ្វើដំណើរពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ មិនប្រយ័ត្នផ្លូវកោង បានជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់អូសជាច្រើនម៉ែត្រ ហើយឆាបឆេះភ្លាមៗតែម្ដង សំណាងល្អម្ចាស់រថយន្ត រួមនឹងអ្នកដំណើរ បាននាំគ្នាចេញពីរថយន្តទាន់ពេល មិនមានអ្នករងរបួសទ្បើយ។

    ក្រោយហេតុ សមត្ថកិច្ច បានចុះមកដល់ ទាក់ទងរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់រលត់ទៅវិញ ដោយប្រើប្រាស់រថយន្តមួយគ្រឿង។ ដោយទ្បែករថយន្តខាងលើវិញ ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares