• ឃាត់មុខសញ្ញាលក់ថ្នាំញៀន២នាក់នៅក្រុងព្រៃវែង
    ដោយ admin  ថ្ងៃទី 13 February, 2021  ម៉ោង 02:47 | សន្តិសុខ​សង្គម

    (ខេត្តព្រៃវែង)៖ ជនសង្ស័យ ២នាក់ ត្រូវកងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួន បន្ទាប់ពីឆែកឆេរឃើញសារធាតុញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១៨ និង៤៧នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិឯការាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

    ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួន មានឈ្មោះ
    ១-ជ័យ សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ ២-ឈ្មោះ យាន ស្រីុ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ។

    ជាមួយគ្នានោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សចំនួន២៦កញ្ចប់ទម្ងន់៦៨,០៩ក្រាមថ្លឹងទាំងសំបកថង់,
    ទូរស័ព្ទដៃចំនួន៣គ្រឿង, ម៉ូតូចំនួន១គ្រឿង,រថយន្តកាមរីបាឡែន១គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀន១២ដុំ, ទុយយោសម្រាប់រំលែកថ្នាំចំនួន៣, ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន១សម្រាប់។

    ជនសង្ស័យទាំង២នាក់រួមនិឹង វត្ថុតាងត្រូវបាននាំខ្លួនទៅទីបញ្ជាការកងរាជអាវុធខេត្តព្រៃវែងដើម្បីបន្តនិីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares