• សត្វជ្រូក៣០ក្បាល ដែលឆ្លងដែនពីប្រទេសថៃ មន្ត្រីអះអាងថារកឃើញជំងឺប៉េស្តអាហ្រ្វិក យកទៅដុតកំទេចចោល
    ដោយ admin  ថ្ងៃទី 13 February, 2021  ម៉ោង 01:04 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរដ្ឋាភិបាលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញដុតកំទេចចោលជ្រូកចំនួន៣០ក្បាល បន្ទាប់ពីបង្ក្រាបបានពីឈ្មួញលួចនាំចូល ឆ្លងដែនដោយខុសច្បាប់ និងរកឃើញថាមានជំងឺប៉េស្តអាហ្វ្រិក។

    ការដុតកំទេចចោលនេះ ធ្វើឡើងនៅចំណុច ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងស្រូវសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានចូលរួមពីលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

    ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ត្រីជំនាញ យកចិត្តទុកដាក់ការទប់ស្កាត់ ការនាំចូលសត្វជ្រូកប៉េស្តអាហ្វ្រិកពីប្រទេសថៃ ចូលមកកម្ពុជាផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares