• នារី​ម្នាក់ ត្រូវ​អ្នកបើក​ម៉ូតូ​កង់​បី (PassApp) ភ្ជង់​ប្លន់​កាបូប​លុយ នៅពេល​ហៅ​ជិះ​ទៅផ្ទះ
    ដោយ admin  ថ្ងៃទី 8 February, 2021  ម៉ោង 01:42 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នារី​ម្នាក់ បាន​ចេញពី​ធ្វើការ រួច​ហៅ​ម៉ូតូ​កង់​បី (PassApp) ជិះ​ត្រឡប់ទៅផ្ទះ​វិញ ហើយ​នៅតាម​ផ្លូវ ត្រង់​កន្លែង​ស្ងាត់ អ្នកបើក​ម៉ូតូ​កង់​បី​យកលេសចុះនោមហើយបាន​ដកកាំបិត​ចុង​ស្រួច ភ្ជង់​ប្លន់​យក​កាបូបស្ពាយ រួច​បើក​គេច​បាត់ស្រមោល​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ១០ យប់​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ R6 ជិត​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ​នារី​រងគ្រោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់ ទាំង​ទឹកភ្នែក​ថាៈ មុនពេល​កើតហេតុ នាង​បាន​ចេញពី​ធ្វើការ នៅ​ច្ច្បារអំពៅើយ​បាន​ហៅ​ម៉ូតូ​កង់​បី ជិះ ក្នុង​គោលបំណង​ទៅ ផ្ទះ​ម្ដាយមីង នៅ​ខាងក្រោយ មន្ទីរពេទ្យ​កាល់ម៉ែត​។ នៅពេល​ធ្វើដំណើរ មកដល់​ចំណុច កើតហេតុ ខាងលើ ស្ស្រាប់តែអ្នកបើក​ម៉ូតូ​កង់​បី យក​លេស​ឈប់ បត់ជើងតូច រួចហើយ​ក៏បាន​ដក​កាំបិត​ចុង​ស្រួច មក​ភ្ជង់​នាង គំរាម​យក​កាបូបស្ពាយ ដែលមាន​សម្ភារៈ​មួយចំនួន និង​លុយ​ចំនួន ២១០ ដុល្លារ ហើយ​ដេញ​នាង​ឲ្យ​ចុះ​រួច​បើក ម៉ូតូ​កង់​បី គេចខ្លួនបាត់​។​

    ​ក្រោយពេល​កើតហេតុ ទើប​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ចំណុចកើតហេតុ​ ហើយ​បានដឹក​ជនរងគ្រោះ ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ដើដើម្បឱ្យនារី​រងគ្រោះ ដាក់ពាក្យ​បណ្ដឹង និង​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares