• រថយន្ត RAV4 បុកគូទរថយន្តដឹកដី ទទួលសំណងហាសិប យកទៅជួសជុលខ្លួនឯង
    ដោយ admin  ថ្ងៃទី 8 February, 2021  ម៉ោង 01:53 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្ត RAV4លឿនជ្រុលទៅ បុក​រថយន្ត​ដឹក​ដី​ពីក្រោយ​​ពេញបណ្ដាល​ខូចខាតមួយ​កំណាត់​មុខ ។ នៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងជាង​២​​សៀ​ល​ថ្ងៃទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ស្ថិតនៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ ប៉ែកខាងកើត ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តគ្រឿង ២គ្រឿងបើកបរស្របទិសគ្នា ពី​កើ​តទៅ​លិច រថយន្ត​ដឹក​ដី​ធុន​ធំ​ពណ៌​ខៀវ ពាក់ស្លាកលេខ​កំពង​ចាម 3A-0244 បើកបើកពីមុខបានជួបវាក់ជាមួយ​រថយន្ត​មួយគ្រឿង​ទៀតជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើឱ្យរថយន្ត​ RAV4 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ​ភ្នំពេញ 2C-4142 ដែល​ធ្វើដំណើរ​ ២​នាក់​ឪពុក​ ថាមកឲ្យ និង​កកូនបាន​ជ្រុល​​ទៅបុករថយន្ត​​ដឹក​ដី​ពីក្រោយ​​ពេញទំហឹង បណបណ្ដាឱ្យរថយន្ត​RAV4 រួញមួយកំណាត់មុខ។

    ​បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងពីរបានសម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​RAV4 សុំទៅខាងរថយន្តដឹកដីឱ្យជួយចេញថ្លៃដឹករថយន្តយកទៅជួស​ជុល ទើប​ភាគី​រថយន្ត​ដឹក​ដី​ជួយ​ចេញ ៥០ដុល្លារដើម្បី​បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares