• រថយន្តទំនើបម៉ាក PORSCHE បុកជាមួយរថយន្ត​Toyota Prius នៅចំណុចផ្លូវបំបែកជាបួន
    ដោយ admin  ថ្ងៃទី 29 January, 2021  ម៉ោង 01:56 | សន្តិសុខ​សង្គម

    (ភ្នំពេញ​) ៖រថយន្តស៊េរីទំនើបម៉ាក​PORSCHE មួយគ្រឿងបានបុកគ្នាជាមួយរថយន្តម៉ាក​ Toyota Prius ត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ០១ និង ៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ កែងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ​សមត្ថកិច្ចបានឲ្យដឹងថា​ រថយន្តស៊េរីទំនើបម៉ាក​ PORSCHE មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB-5005 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦​ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចផ្លូវបែកជាបួនបានជ្រុលទៅបុកជាមួយរថយន្ត Toyota Prius មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-0124 ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៥ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្ត​Prius ផ្នែកខាងស្ដាំពេញ។ ហើយរថយន្តម៉ាក​ PORSCHE បានបន្តទៅបុកនឹងបង្គោលភ្លើងថ្មពេញទំហឹងទៀតធ្វើឲ្យខូចខាតផ្នែកខាងមុខ ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares