• បេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពីចំហៀងខូចខាតទាំងសងខាង
    ដោយ admin  ថ្ងៃទី 15 January, 2021  ម៉ោង 01:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖​ រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវ ត្រូវរថយន្ត Toyota Prius បុកពីចំហៀងឲ្យរងការខូចខាតទាំងសងខាង តែកុំបង្កឱ្យមានអ្នករងរបួស​ទេ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ​ព្រះសីហនុ​ កែងផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

    សមត្ថកិច្ចបានឲ្យដឹងថា​ រថយន្តម៉ាក​ Toyota Prius ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BC-3608 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក​ Toyota ហាយឡេនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AM-5565 ដែលបើកតាមផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មម​ដូចគ្នា​ ត្រូវរថយន្តToyota Prius បុកពីចំហៀងរថយន្តហាយឡេនឌ័រពេញទំហឹង​ បណ្ដាលឲ្យរថយន្តហាយឡេនឌ័រខ្ទាតទៅបុកបង្គោលភ្លេីងមួយដេីមបាក់ដួលដល់ដី​ង។ ចំណែករថយន្តម៉ាក​Toyota Prius មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបាក់អស់មួយដេីមទៀត​ដែរ និងបណ្តាលឱ្យរងការខូចខាតដូចគ្នា តែគ្មានអ្នករបួស​ ។

    ​ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញចរាចរណ៍ខណ្ឌ៧មករា​ បានសហការគ្នាចុះមកធ្វេីការវាស់វែងនិងប្រគល់រថយន្តទាំង២គ្រឿងនេះទៅឱ្យកម្លាំងជំនាញចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីយកទៅរក្សាទុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares