• ចុះ​ពី​រថយន្ត​ទិញ​អីវ៉ាន់ មិនពន្លត់ម៉ាស៊ីន ចោរលបឡើងបើកគេច ត្រូវប្រជាពលរដ្ឋដេញតាមក្រោយ ក៏ចុះពីរថយន្តរត់គេចខ្លួនបាត់
    ដោយ admin  ថ្ងៃទី 14 January, 2021  ម៉ោង 02:02 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរស​ម្នាក់ ចុះ​ពីលើ​រថយន្ត ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីន ទិញអីវ៉ាន់ ត្រូវជនសង្ស័យ ជា​ចោរ ឡើង​បើក​រត់គេច អស់​ជាច្រើនគីឡូម៉ែត្រ កាលពី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​អ៊ី​ន​ធើ​ខន តាម បណ្តោយ​ផ្លូវ ព្រះ​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

    សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់​រថយន្ត ម៉ាក​ម៉ា​ស្តា ពណ៌​កណ្តុរល្មេះ ពាក់​ស្លាក​លេខ រដ្ឋ 13. 2-2688 បាន​ឈប់ និង​ចុះ​ពី​រថយន្ត ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីន រួច​ដើរទៅ​ទិញ​អីវ៉ាន់ (​ទិញ​តុក្កតា​) នៅក្បែរ​ផ្លូវ ស្រាប់​តែមាន ជនសង្ស័យ​ម្នាក់ បាន​លប​ឡើង បើករថយន្ត ចេញទៅ ដើម្បី​គេចខ្លួន​ ហើយម្ចាស់​រថយន្ត ក៏​ស្រែកថា ចោរៗ បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដេញតាម​ចាប់ ។

    ចំណែក​ជនសង្ស័យ បាន​ព្យាយាម បើក​រត់​រហូត​ទៅដល់​ផ្លូវ​លេខ ៣១៥ កែង​ផ្លូវ​លេខ ៥៩៨ ស្ថិតក្នុង​សង្កាត់​បឹ​កក​ក់​២ ខណ្ឌទួលគោក ទើប​ជន សង្ស័យ ឈប់​រថយន្ត ហើយ​ចុះ​រត់ គេចខ្លួនបាត់​។​
    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់ និង​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ បណ្តឹង នៅ​អធិកា​រដ្ឋា​នគរបាល ខណ្ឌទួលគោក ដើម្បី​កំណត់ មុខសញ្ញា​ជនសង្ស័យ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares