• បើករថយន្តបុកម៉ូតូពីក្រោយបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 14 January, 2021  ម៉ោង 01:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដសង្ស័យស្រវឹងស្រាបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ផ្លូវមួយចំហៀង។ ថ្ងៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤ នឹង០៥នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្ត ទួលសុភាឃួន ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានដឹងថា ស្ត្រីរងគ្រោះបើកម៉ូតូ ម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IH-2258 រួមដំណើរដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើងមកដល់ត្រង់ចំណុចកើតហេតុមុខក្លោងទ្វារវត្តទួលសុភាឃួន បានបន្ថយល្បឿនដើម្បីឲ្យរថយន្តឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2B-3417 ដែលបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតជាព្រូ ក្នុងទិសដៅស្របគ្នា បានបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់បាក់ភ្លៅខាងឆ្វេង។ចំណែកឯរថយន្តបង្កត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃាត់ជាប់ នឹងប្រគល់ឱ្យសមត្ថកិច្ច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅព្យាបាលហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares