• បើក​ម៉ូតូ​ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់​ពីរ​នាក់ និងរបួសធ្ងន់ពីរនាក់
    ដោយ admin  ថ្ងៃទី 5 January, 2021  ម៉ោង 01:10 | សន្តិសុខ​សង្គម

    (ខេត្តស្ទឹងត្រែង)៖ រថយន្តប្រភេទមួយតោនកន្លះបើកបុកបុកម៉ូតូខណ:កំពុងបើកបរខ្វែងគ្នាបណ្ដើរឱ្យស្ត្រី​ម្នាក់ និង​កុមារី​ម្នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ពីរ​នាក់​ទៀត បាបានរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​នៅត្រង់​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។​

    ​ប៉ូលិស​ចរាចរណ៍​ក្រុង​ស្ទឹងត្រែង បានឱ្យដឹងថាជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ ស្រី ឡៃ អាយុ ៣១ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង និង​កុមារី​ឈ្មោះ ចិត្ត កុ​ច​នី​ម អាយុ​៦​ឆ្នាំ រស់នៅក្នុង​បន្ទុក​ឪពុកម្ដាយ​(ស្លាប់)។ ចំណែក​ស្ត្រី​ជា​អ្នករួមដំណើរ​ជាមួយ រងរបួស​ធ្ងន់ ពីរ​នាក់ គឺ​ឈ្មោះ សួន សុខុម អាយុ ៣១ ឆ្នាំ និង​ឈ្មោះ រី​ដា ណេង អាយុ​១៧​ឆ្នាំ ទាំងពីរ​នាក់ មាន​លំនៅ បច្ចុប្បន្ន ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

    ​ប្រភព​ដដែល បានបញ្ជាក់​ថាៈ រថយន្ត​ចំណុះ ១​តោន​កន្លះ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ មាន​ទិសដៅ​ពី​ទិសខាងកើត ទៅខាង​លិច ដោដោយមានអ្នករួមដំណើរមនុស្សប្រុស០៣នាក់ ។ តៃកុង​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​បុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ស្ទឹងត្រែង 1C-9208 បើកបរ​ពី​ទិស​ខាងត្បូង ទៅខាង​ជើង នៅត្រង់​ផ្លូវបំបែក​ជា​បួន បណ្ដាល​ឱ្យមនុស្សស្រី ៤​នាក់ ជិះ​ម៉ូតូ​តែមួយ បាន​ស្លាប់​ពីរ​នាក់ (​ស្ត្រី​ម្នាក់ និង​កុមារី​ម្នាក់​) និង​ស្ត្រី​ពីរ​នាក់​ទៀត បាន​រងរបួស​ធ្ងន់​។​

    ​ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង ដើដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares