• បុរស២នាក់ ជិះម៉ូតូបុករថយន្តដឹកខ្សាច់បត់ឆ្លងផ្លូវ បទចំពេញទំហឹងបោកផ្ទប់ស្លាប់
    ដោយ admin  ថ្ងៃទី 3 January, 2021  ម៉ោង 01:26 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មនុស្ស ២នាក់ស្លាប់ភ្លាមក្រោយពីជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្នបុករថយន្តបញ្ច្រាសទិសបត់ឆ្វេងឆ្លងថ្នល់កាត់មុខចំពេញ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ និង២០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៦ ទល់មុខវត្តវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់រួមមាន ៖ ១.ឈ្មោះ ជេ ជាតិ អាយុ៣១ឆ្នាំ ជាជាងផ្ទះឈើមានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ២.ឈ្មោះ ឈឿន ឆោម អាយុ ៤៨ឆ្នាំ ជាជាងផ្ទះដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១២ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1J-8955 មួយគ្រឿងបានបោកក្បាលបាក់ក ស្លាប់ដោយជើងទាំងពីរគងលើម៉ូតូ។

    ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌សបើកបរដោយឈ្មោះ ហៀង គឹមហាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅភូមិព្រែកកន្ទួត ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូ១គ្រឿងខាងលើធ្វើដំណើរផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានី។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុមានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរ ពីត្បូង ទៅជើង បញ្ច្រាសទិសគ្នាឱ្យបត់ធ្វេងឆ្លងផ្លូវដោយសារតែល្បឿនលឿនម៉ូតូក៏បានបុករថយន្តចំពេញទំហឹង បណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន។

    ក្រោយកើតហេតុនគរបាលបានចុះទៅវាស់វែង រួចបញ្ជូនមធ្យោបាយទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ។ រីឯសពត្រូវបានក្រុមគ្រួសារយកទៅស្រុកកំណើត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares