• រថយន្តស្តារិចបេីកបុកម៉ូតូអូសប្រហែលជាង១គីឡូដីត្រូវពលរដ្ឋផ្ទុះកំហឹងដេញតាមទាន់ ចាប់តៃកុងវាយ ទ្រោមខ្លួន
    ដោយ admin  ថ្ងៃទី 28 December, 2020  ម៉ោង 01:27 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរសម្នាក់បានលោតចេញពីម៉ូតូទាំងភ័យរន្ធត់ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវត្រូវរថយន្តស្តារិចបេីកក្នុងល្បឿនលឿនបុកចំពីមុខពេញទំហឹងហេីយអូសចម្ងាយប្រហែល១គីឡូម៉ែតទេីបប្រជាពលរដ្ឋដេញចាប់បាន និងព្រួតវាយទ្រោមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច​។

    ហេតុការណ៍​នេះបានកេីតឡេីងកាល៨ និង៤០នាទីយប់ ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុង ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

    សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​1HE -3709 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស្តារិចមួយគ្រឿង ពណ៌ទឹកប្រាក់ អត់ស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរបុរសម្នាក់ទៀតទិសដៅពីជើងទៅត្បូង តាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ។លុះមកដល់ផ្លូវរថភ្លើងរថយន្តបានបត់មកខាងឆ្វេងដៃហើយក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ ចំណែកម្ចាស់រថយន្តមិនឈប់ធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូបែរជាបើករថយន្តទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសជាង១គីឡូម៉ែត្រទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នាជួយដេញឃាត់រថយន្តបង្កបានភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយករថយន្តនិងម៉ូតូទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ក្រោមរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares