• យុវជនម្នាក់ ជិះម៉ូតូលឿនបុកឆ្កែ ដួលបោកក្បាលស្លាប់ទាំងមនុស្សទាំងឆ្កែ
    ដោយ admin  ថ្ងៃទី 28 December, 2020  ម៉ោង 01:01 | Uncategorized, សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ យុវជនម្នាក់បានជិះម៉ូតូបុកឆ្កែរត់កាត់ផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ ហើយសត្វឆ្កែក៏បាននាំនៅពេលជាមួយគ្នានោះដែរ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣២នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

    ម៉េចបានឲ្យដឹងថា ជនរងគ្រោះបាន ជិះម៉ូតូ១គ្រឿងម៉ាក WAVE ពាក់ស្លាកលេខ សៀមរាប 1P-6485 បើកបរលឿន មកដល់ចំណុចកើតហេតុ បានបុកសត្វឆ្កែមួយក្បាលរត់កាត់ផ្លូវ បណ្តាលឲ្យដួលបោកនឹងខឿនផ្លូវ ស្លាប់នៅកន្លែងកើតហេតុ ចំណែកសត្វឆ្កែក៏បានញាំុខណ:នោះដែរ ។

    ប្រភពបានឱ្យដឹងទៀតថា សពជនរងគ្រោះឈ្មោះ សុន សី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនរងគ្រោះជាកូនកំព្រាធ្លាប់បួសជាសង្ឃគង់នៅវត្តប្រាសាទត្រាំនាគ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិតនិត្យ ដល់ទីតាំងខាងលើ ធ្វើការវាស់វែង កត់កំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះ ទៅព្រះគ្រូចៅអធិការវត្តប្រាសាទត្រាំនាគ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares