• សម្តេចតេជោប្រកាសឱ្យសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩-២០២០ ជាប់ទាំងអស់ ដោយមិនឱ្យប្រឡង
    ដោយ admin  ថ្ងៃទី 15 December, 2020  ម៉ោង 06:54 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា សិស្សថ្នាក់ទី១២ ដែលក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩-២០២០នៅថ្ងៃទី១១ ខែកមរា ២០២១ខាងមុននេះ គឺសម្តេចមិនអនុញ្ញាតឱ្យមានការប្រឡងនោះទេ គឺសម្តេចប្រកាសឱ្យជាប់ទាំងអស់ ហើយសិស្សទាំងអស់នោះត្រូវត្រៀមរកមហាវិទ្យាល័យដើដើម្បីបន្តការសិក្សា ។ សម្តេចតេជោមានប្រសាសន៍ថាការសម្រេចបែបនេះ គឺដើម្បីការពារ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវិដ១៩ ។

    ប្រសាសន៍ខាងលើធ្វើឡើងគ្រាដែលសម្តេច ថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares