• ពីរនាក់ប្តីប្រពន្ធបើករថយន្តបាឡែនក្នុងល្បឿនលឿន បែកកង់ទាញវេរចង្កូតទៅបុកបង្គោលភ្លើងស្លាប់ប្តី ប្រពន្ធរងរបួស
    ដោយ admin  ថ្ងៃទី 11 December, 2020  ម៉ោង 01:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តបាឡែនបោះពួយក្នុងល្បឿនលឿន បែកកង់រេចង្កូត​បុក​បង្គោល​ភ្លើងពេញទំហឹងបណ្តាលឱ្យបុរសអ្នកបើកបរស្លាប់ ប្រពន្ធរងរបួស។ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០​ ​ខែធ្នូ​ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិលេខជាតិលេខ៦ ​ត្រង់​​ចំណុច​ស្ពាន​ទី​៧ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង​​​២នាក់ប្តីប្រពន្ធ​ខាងលើនោះ​មិនស្គាល់​អត្តសញ្ញាណនោះទេ ។​ ជនរងគ្រោះ​ទាំង២នាក់ជិះ​រថយន្ត​១គ្រឿងម៉ាកកាមរីបាឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ កំពង់ចាម​2A-5436 ។​

    សមត្ថកិច្ចបានអោយដឹងទៀតថា បុរសម្នាក់និងប្រពន្ធបានបើករថយន្តចេញមកពីខេត្តសៀមរាប ​ធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន ​មកដល់ចំណុចកើតហេតុខាងលើ ​រថយន្តបែកកង់បានរេចង្កូតជ្រុលទៅបង្គោល​ភ្លើង​ បាក់វៀចអស់មួយដើម រីឯ​រថយន្ត​​​បាន​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​ចូល​ក្នុង​ដី​ឡូត៍​​មួយកន្លែង រងការ​ខូចខាត​ស្រុញ​មួយ​កំណាត់​ខាង​មុខ ​និង​មិន​មាន​ផ្ទុះ​ពោង​សុវត្ថិភាព​នោះ​ទេ​ ធ្វើ​ឱ្យជនរងគ្រោះជាអ្នកបើករថយន្តបានបាត់បង់ជីវិត​​ក្នុង​រថយន្ត​ ចំណែក​​ស្ត្រី​ជា​ប្រពន្ធ​​បាន​រង​របួសស្រាល ។

    ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ ។ ដោយឡែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares