• ការប្រឡងឌីប្លូមទូទាំងប្រទេស នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ កំពុងប្រព្រឹត្តិទៅដោយរលូនល្អ
    ដោយ admin  ថ្ងៃទី 30 November, 2020  ម៉ោង 02:03 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះបានថ្លែងប្រាប់បណ្ដាញព័ត៌មានថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កំពុងប្រព្រឹត្តិទៅដោយរលូនល្អ។

    អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរការប្រឡងឌីប្លូមនាព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២០ កំពុងប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុកតាមគ្រឹះស្ថានសិក្សា នៅទូទាំង២៥ខេត្ត-រាជធានី។ ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់, មេប្រយោគកំពុងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ»។

    សូមជម្រាបថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។

    ការប្រឡងឌីប្លូម នៅថ្ងៃនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares