• នារី​ម្នាក់​រងរបួស​ធ្ងន់​ និងបុរស៣នាក់ទៀតរងរបួសស្រាល ក្នុង​ហេតុការណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង
    ដោយ admin  ថ្ងៃទី 29 November, 2020  ម៉ោង 01:25 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នារី​ម្នាក់​រងរបួស​ធ្ងន់​ និងបុរស៣នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​នៅចំណុចផ្លូវបំបែកជាបួន ផ្លូវ​២៩៤​កែង និង​ផ្លូវ​៥១ ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី វេលា​ម៉ោង​១២​និង​៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅ​រ៏ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

    ​ ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-8529 ជា​រថយន្ត​តាក់ស៊ី​ឯកជន បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើ​រប្រុស​ស្រី​៣​នាក់​ទៀត​ជា​ភ្ញៀវ​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​អាល់​ហ្វា​ត (ALPHARD) មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AG.8998 បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​ និងរួមដំណើរស្ត្រីខ្មែរម្នាក់ទៀត បើក​តាម​បណ្ដោយ​ផ្លូវ ២៩៤ ទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន​បានមក​បុក​រថយន្ត​ព្រូស​ចំហៀង​ខាងស្ដាំ​ពេញទំហឹង​ បណ្ដាលឲ្យរថយន្តព្រូសក្រឡាប់ផ្ងារជើង​ឡើងលើ​ នឹងបង្កឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ និង​បុរស​៣​នាក់​រងរបួស​ស្រាល​។ រថយន្ត​អាល់​ហ្វា​ត​បង្កហេតុ​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ ដោយ​បើក​រត់​រហូត​ទៅដល់ ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ​ទើបត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares