• បុរសម្នាក់ ត្រូវ​ឡានដឹកដីកិនស្លាប់ នៅតាមបណ្តោយផ្លូវ២៧១ នារសៀលថ្ងៃទី២៧ ម្សិលមិញនេះ
    ដោយ admin  ថ្ងៃទី 28 November, 2020  ម៉ោង 01:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរស​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ដីកៀររួចកិន បណបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពី​វេលា​ម៉ោង ២​ និង១០នាទី រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ ២៧១ ទល់មុខ​ស្ថានីយ៍​បូមទឹក បឹងត្របែក ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

    សមត្ថកិច្ចបានឱ្យដឹងថា ​សព​ឈ្មោះ ប៊ុត សុ​ភ័​ក្រ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។សមត្ថកិច្ច បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​ខេត្តព្រៃវែង ដែលជា​ស្រុកកំណើត។

    ចំណែកតៃកុងរថយន្តបង្ក មានឈ្មោះ បឿ​ង រ៉ាត់ អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត ននៅខេត្តកំពង់ស្ពឺបើករថយន្ដនីសាន់ ស្លាកលេខ 1k-1985 ក្រោយបង្កគ្រោះថ្នាក់ហើយបានគេចខ្លួន តែត្រូវ​សមត្ថកិច្ចតាមចាប់បាន ទាំងតៃកុង និងរថយន្ដ។

    ​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បានបានប្រាប់ឲ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ ជនរងគ្រោះ បាន​បើកបរ​ម៉ូតូ ម៉ាក យ៉ាម៉ាហា ខ្យូ​ប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GU-6599 ជិះ​តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅ​ពី​បឹងទំពុន ឆ្ពោះទៅ​ក្បាលថ្នល់ ។ លុះដល់​ចំណុចកើតហេតុ មាន​រថយន្ត​ដឹក​ដី ពណ៌​ស មួយគ្រឿង បើកបរ​ទន្ទឹមគ្នា​ស្របទិសនឹងម៉ូតូ ដែល​បើកបរ​ចន្លោះ​កណ្តាល បងបង្កឱ្យកៀរ រួច​កិន​ជនរងគ្រោះ បែកក្បាល​ស្លាប់​នៅនឹងកន្លែង​តែម្តង ចំណែក​រថយន្ត​បង្ក បាន​បើក​គេច​ទៅ​ក្បាលថ្នល់ ទើប​ប្រជាពលរដ្ឋ ឃាត់​បាន​។​

    ​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចុះមក​វាស់វែង យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ តាមច្បាប់ នៅពេល​ក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares