• សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ពលរដ្ឋក្រីក្រចំនួន ៩៥៤គ្រួសារ​
    ដោយ admin  ថ្ងៃទី 27 November, 2020  ម៉ោង 07:45 | ព័ត៌មាន​ជាតិ

    (​ខេត្ត​ព្រះសីហនុ​)៖ នៅ​ព្រឹក​សុក្រ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃសុក្រ ទី២៧ ខែឆ្នូ ២០២០ លោក គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អមអមដំណើរដោយលោក លោកស្រី លោក​ឧកញ៉ា អនុប្រធាន​កិត្តិយស​សាខា លោក លោកស្រី លោក​ឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា សប្បុរសជន​អ្នកវិនិយោគ​ក្នុង​ខេត្ត សមាជិក សមាជិកា គណៈកម្មាធិការ​អនុសាខា​ក្រុងព្រះសីហនុ និង​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ ប្រជាពលរដ្ឋក្រីក្រ ក្នុងក្រុងព្រះសីហនុ ចំនួន ៩៥៤ គ្រួសារ​។​

    ​ក្នុងឱកាស​នោះដែរ លោក គួច ចំរើន បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ និងក្ដីនឹករលឹក អា​ណិ​អាសូរ​ក្រៃលែង​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាស​ន៍ពណ៌សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

    ​ជាមួយគ្នា​នោះ លោក គួច ចំរើន សុំ​ឲ្យ​ក្រុមគ្រួសារ​ចូលរួម​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ លើកកម្ពស់​ការផ្លាស់ប្តូ​រទម្លាប់​អនាម័យ​ពី​អវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្ត​ជានិច្ច​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល​ហ្សែ​ល ហើយ​ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

    ក្នុងឱកាសនោះផងដែរ លោក គួច ចំរើន បានសម្ដែង នូវការសោកស្ដាយ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួនពីរគ្រួសារ ដែលបានបាត់បង់ ទាំងម្ដាយឪពុក មិនដែលបន្សល់ទុក លោកកូនកំព្រា ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ចំនួន ២ករណីផ្សេងគ្នានៅក្នុងខែវិច្ឆិកានេះ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺជាសដនាដកម្មមួយ លោក មិនអាចបំភ្លេចបាន ហើយស្នើដល់ បងប្អូន ទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អ្វីៗយើងអាចធ្វើបានកសាងបាន ទិញបាន ប៉ុន្តែជីវិតមនុស្ស យើងមិនអាចទិញមកវិញបានទេ។ដូច្នេះ មានតែយើងទាំងអស់គ្នា ការពារ និងគោរពច្បាប់ ទាំងអស់គ្នាទើបយើងគេចផុត ពីហេតុការណ៍ទាំងនេះ។

    លោក គួច ចំរើន បាបថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែល​តែងតែ​ចូលរួមចំណែក​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ទាំង​សម្ភារៈ ថវិកា ពេលវេលា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌ ចែករំលែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងពេល​ជួប​ការលំបាក​ផ្សេងៗ​។​
    ​អំណោយ​ដែល​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ១​បាវ (ទម្ងន់២៥គីឡូក្រាម) ត្រីខកំប៉ុង ១​យួរ =១០​កំប៉ុង មី ១​កេស​ទឹកត្រី១យូរ(៦ដប) ប្រេងឆាមួយដប (មួយលិត) និង​ថវិកា ៥០,០០០ ៛ (​ប្រាំ​ម៉ឺន​រៀល​)៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares